ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ កំពុងអនុវត្តដាំដបន្លែ ចិញ្ចឹមសត្វ ចាក់គម្របលេណដ្ឋាន មណ្ឌលអប់រំទី៤ ខេត្តឧត្តរមានជ័យ!!! ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ បាននឹងកំពុងអនុវត្តយ៉ាងសកម្ម ក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ ចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យជាតិ។ សូមជម្រាបជូនថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើងភេទប្រុសចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ…
Author: smakcheat
សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានវាយប្រហារទីតាំងយោធាអ៊ីរ៉ង់ ចំណែកទីក្រុងតេអេរ៉ង់ឆ្លើយតបដោយការវាយប្រហារមូលដ្ឋានទ័ពអាកាស
សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានវាយប្រហារទីតាំងយោធាអ៊ីរ៉ង់ ចំណែកទីក្រុងតេអេរ៉ង់ឆ្លើយតបដោយការវាយប្រហារមូលដ្ឋានទ័ពអាកាស ឌូបៃ ៖ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានវាយប្រហារទីតាំងយោធាអ៊ីរ៉ង់នៅចុងសប្តាហ៍ ហើយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកមួយជាការឆ្លើយតប ដែលជាការផ្លាស់ប្ដូរថ្មីបំផុតក្នុងចំណោមការផ្លាស់ប្តូរជាបន្តបន្ទាប់ ក្នុងអំឡុងពេលចរចាដើម្បីបញ្ចប់សង្គ្រាមរយៈពេលបីខែ។ ការវាយប្រហារនៅលើឆ្នេរសមុទ្រឈូងសមុទ្រអ៊ីរ៉ង់ គឺជាការឆ្លើយតបទៅនឹង “សកម្មភាពឈ្លានពានរបស់អ៊ីរ៉ង់ ដែលរួមមានការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-1 របស់សហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការលើដែនទឹកអន្តរជាតិ” បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសារមួយនៅលើ X។
លោក ជុំ សុភមករា អគ្គនាយករង អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ស្លាប់យ៉ាងអណោចអធ័មគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ធំ ដោយរថយន្តធំរេចង្កូតមកបុក
(កំពង់ធំ)៖ លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នៅតាមបណ្តាយផ្លូវជាតិលេខ៦អា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅម៉ោង ១១៖៤០នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ183-184 ចំណុចភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ របាយការណ៍បានបញ្ជាក់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ V1 ពណ៌ប្រផេះ ពាក់ផ្លាកលេខកំពង់ចាម 3A-7674 សណ្ដោងរឺមីរឺម៉កព្រះសីហនុ 4A-3890 អ្នកបើកបរមិនស្គាល់…
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចទូរស័ព្ទ)
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានករណីលួចមានស្ថានទម្ងន់ទោស បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone 14 Pro Max ពណ៌ស្វាយ ពីជនរងគ្រោះឈ្មោះ ហុឹម សុខាវុធ ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ នៅចំណុចកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយពីមានហេតុការណ៍ខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួនប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យខាងលើ។…
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួនម្នាក់ទៅសាលាដំបូង ករណី ហិង្សា(ដោយប្រើប្រាស់អាវុធ)…
(បន្ទាយមានជ័យ): នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ វ៉ុន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅបច្ចុបន្បន្ន ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្តីពីករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោងប្រហែល១៨និង០០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចម្តុំស្រះត្រជាក់ចិត្ត ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ក្រោយពីទទួលបណ្តឹងរួចកម្លាំងជំនាញលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវសហការជាមួយជនរងគ្រោះ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៥…
សេចក្តីប្រកាសព័ត៌មានស្តីពីករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង
ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្ត ស្វាយរៀង ដោយគិតត្រឹមម៉ោង ១០ព្រឹកនេះ បណ្តាលឱ្យបងប្អូនកម្មករនិយោជិតរងគ្រោះសរុបចំនួន ៩៣នាក់ (ស្រី ៧៤នាក់) ក្នុងនោះ ស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន ១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាល ចំនួន ៦៤នាក់ (ស្រី ៥២នាក់)…
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន១៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន ៧ករណីផ្សេងគ្នា
រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្ហាញមុខជនសង្ស័យ១៩នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០៧ករណីផ្សេងគ្នា…
ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃក្រសួងការពារជាតិ បំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ និងគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយករង មន្ទីរពេទ្យព្រះកេតុមាលា ដែល បានទទួលមរណភាពនាថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី…
បង្រ្កាបករណីជនជាតិចិនប្រើប្រាស់អាវុធដោយខុសច្បាប់
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ម៉ោងប្រមាណ ២១:០០នាទីយប់ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ថា មានជនជាតិចិនមួយក្រុមកាន់អាវុធភ្ជង់ជនជាតិចិន ។ ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវ និងអន្តរាគមន៍ភ្លាមៗ ។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានស្នើឲ្យជនសង្ស័យសហការ ប៉ុន្តែជនសង្ស័យមិនសហការ និងបានដកអាវុធ ក៏បណ្តាលឲ្យមានការផ្ទុះអាវុធឡើងមួយប្រាវ។ ទោះយ៉ាងណា សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។ ជាលទ្ធផល…
ឃាត់ខ្លួនជនបរទេស ៣,៥៩៨នាក់ មាន ៣៨ សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី២០ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ៣,៥៩៨នាក់ ស្រី២៦១នាក់ មាន ៣៨សញ្ជាតិ រួមមាន ៖ រុស្សី នេប៉ាល់ បង់ក្លាដេស កេនយ៉ា…
