រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្ហាញមុខជនសង្ស័យ១៩នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០៧ករណីផ្សេងគ្នា…
Category: ព័ត៌មានជាតិ
ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃក្រសួងការពារជាតិ បំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ និងគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយករង មន្ទីរពេទ្យព្រះកេតុមាលា ដែល បានទទួលមរណភាពនាថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី…
លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា !
លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ! ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងជាលេខាធិការ ស.ម.ន ខេត្តត្បូងឃ្មុំ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក…
សម្តេច ម៉ែន សំអន អញ្ជើញពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ នៅក្នុងពិធីនេះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត, លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធី,…
អបអរទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
អបអរទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ខ្ញុំបាទ បានទទួលថវិកាឧបត្ថម្ភពីថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី និងវិស័យឯកជន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីចូលរួមអបអរទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមដោយបានជួយឧបត្ថម្ភជាទឹកប្រាក់ និងសម្ភារជូនដល់កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប។
លោក ថាំង វីយុទ្ធដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយស្វាយមាស ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម សម្រេចបានប្រមាណ ៥៥%
លោក ថាំង វីយុទ្ធដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយស្វាយមាស ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម សម្រេចបានប្រមាណ ៥៥% នាថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយស្វាយមាស ស្ថិតក្នុងភូមិសាស្ត្រឃុំសំពងជ័យ ស្រុកជើងព្រៃ និងឃុំបឹងណាយ…
ក្រសួងការបរទេសកម្ពុជាធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិក្រោយពីថៃបញ្ចប់ជាឯកតោភាគីពីMOU-2001
នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងការបញ្ចប់ជាឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ទា ក់ទងនឹងតំបន់ដែនសមុទ្រទាមទារត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU-2001) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០១។ លោកជំទាវរដ្ឋមន្ត្រីស្តីទី ក៏បានធ្វើបច្ចុប្បន្នភាពជូនអង្គទូតអំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។
ក្រសួងព័ត៌មាន | សេចក្តីជូនដំណឹងស្តីពីការរៀបចំ «កម្មវិធីរត់ដើម្បីមនុស្សធម៌ (Run for Charity)»
ក្រសួងព័ត៌មាន សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ជ្រាបថា ក្រសួង និងស្ថាប័នសារព័ត៌មាន ASEAN Top ដោយមានការចូលរួមគាំទ្រពីវិស័យឯកជន នឹងសហការរៀបចំកម្មវិធីរត់ដើម្បីមនុស្សធម៌ លើកទី២ ក្រោមប្រធានបទ៖ «ដើម្បីកុមារ ដើម្បីអនាគតយើង» នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥:០០នាទីព្រឹក នៅក្នុងបរិវេណ សួនអេកូផាក (Eco Park) នៃបុរី ប៉េង ហួត បឹងស្នោ។ កម្មវិធីរត់នៅឆ្នាំនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីអបអរទិវាកុមារអន្តរជាតិ និងដើម្បីចូលរួមប្រមូលថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផា…
កងទ័ពជើងគោកឥណ្ឌា បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពæកម្ពុជា
(ភ្នំពេញ)៖ កងទ័ពជើងគោកឥណ្ឌា បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ចំនួន ១២០ នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ។ សមយុទ្ធនេះនឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ដែលបានផ្តួចផ្តើមរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ផ្សារភ្ជាប់មនោសញ្ចេតនាស្រឡាញ់រាប់អាន និងនឹករលឹក សួរសុខទុក្ខដល់ស្រ្តីជាមន្រ្តីចូលនិវត្តន៍ បើទោះបីជាលោកជំទាវ លោកស្រីទាំងអស់ បានចូលនិវត្តន៍ហើយក្តី។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយនិវត្តជនជាស្ដ្រី របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។…
