តាំងខ្លួនជាមន្រ្តីអាវុធហត្ថ រហូតប្រឌិតលិខិតតែងតាំងទៀត ចុងក្រោយគុក បុគ្គលទាំងពីរ រួមមាន៖ ១- ឈ្មោះ យិន វណ្ណារ៉ា ហៅ លៀង ភេទប្រុស កើតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០០ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅរាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្ននៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។¸ ២- ឈ្មោះ រស់ សុវណ្ណច័ន្ទសំណាង ហៅ ដេត ភេទប្រុស កើតថ្ងៃទី១៩ ខែកញ្ញា…
លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា !
លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ! ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងជាលេខាធិការ ស.ម.ន ខេត្តត្បូងឃ្មុំ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក…
សម្តេច ម៉ែន សំអន អញ្ជើញពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ នៅក្នុងពិធីនេះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត, លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធី,…
អបអរទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
អបអរទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ខ្ញុំបាទ បានទទួលថវិកាឧបត្ថម្ភពីថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី និងវិស័យឯកជន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីចូលរួមអបអរទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមដោយបានជួយឧបត្ថម្ភជាទឹកប្រាក់ និងសម្ភារជូនដល់កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប។
អ្នកបើករថភ្លើង ដែលបុករថយន្តក្រុង ផ្ទុះឆេះ បង្កសោកនាដកម្មនៅថៃ គឺជា មនុស្សញៀនថ្នាំ..
ប្រទេសថៃ ជួបហេតុការណ៍រន្ធត់ និងរឿងហេតុអាក្រក់ៗ ម្តងហើយម្តងទៀតមិនចេះចប់។ ជាក់ស្តែងកាលពីល្ងាចថ្ងៃសៅរ៍ ទី១៦ ខែឧសភា គ្រោះកាចរថភ្លើងដឹកទំនិញ បុកគ្នាជាមួយរថយន្តក្រុងសាធារណៈ នៅទីក្រុងបាងកក បានផ្តាច់ជីវិតមនុស្សចំនួន ៨នាក់ និងរបួស ៣២នាក់ ហើយឥឡូវ ការធ្វើតេស្ត ចេញលទ្ធផលមកថា អ្នកបើករថភ្លើង គឺជាមនុស្សញៀនថ្នាំ។ សារព័ត៌មាន The Nation បានផ្សាយនៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយដកស្រង់ប្រភពពីប៉ូលិស ដែលបញ្ជាក់ថា អំឡុងពេលនៃការស៊ើបអង្កេត អ្នកបើករថភ្លើង…
រន្ធត់ណាស់! លិចទូកយ៉ៗ របស់ពលរដ្ឋមួយគ្រួសារនៅសមុទ្រកែប បណ្តាលអោយម្តាយនិងកូនពីរនាក់បាត់ខ្លួន ខណៈឪពុកហែលរស់ជីវិត
ក្រុងកែប៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ១២:៥០នាទីរសៀល មានករណីលិចទូកយ៉ៗមួយគ្រឿង នៅចំណុចមុខឃ្លោងព្រែកសរសៀរ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ខណៈទូកបានចេញទៅរាវងាវ ស្របពេលខ្យល់កំពុងបោកបក់ខ្លាំង។ តាមរបាយការណ៍សមត្ថកិច្ច ក្នុងទូកមានមនុស្សចំនួន៤នាក់ ក្នុងនោះឪពុកឈ្មោះ រស់ សាម អាយុ៤០ឆ្នាំ បានរស់រានមានជីវិត ខណៈម្តាយឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ បានបាត់ខ្លួន។ យ៉ាងណា លោក…
ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ!
បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលច្រើនថ្ងៃមក នៅវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ និងមានការសម្របសម្រួលនីតិវិធីពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ឆាយ វាសនា អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅ ចំណុចឃ្លាំងអូស៊ាន គ្រឿងសង្ហារឹម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងបារីអេឡិចត្រូនិក (FISCO) ចំនួន…
លោក ថាំង វីយុទ្ធដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយស្វាយមាស ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម សម្រេចបានប្រមាណ ៥៥%
លោក ថាំង វីយុទ្ធដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយស្វាយមាស ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម សម្រេចបានប្រមាណ ៥៥% នាថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយស្វាយមាស ស្ថិតក្នុងភូមិសាស្ត្រឃុំសំពងជ័យ ស្រុកជើងព្រៃ និងឃុំបឹងណាយ…
ករណីអារកសម្លាប់នារីម្នាក់ នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុជនសរសៃត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ…!
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២១និង៣០នាទីយប់ ស្ថិតនៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ ៩ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ឃាតកម្មគិតទុកជាមុន ០១លើក បង្កឡើងដោយជនសង្ស័យ ចំនួន ០១នាក់ ភេទ ស្រី បានធ្វើសកម្មភាព យកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះ ឈ្លោះប្រកែកគ្នាបានពីរ ទៅ បីម៉ាត់ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ ទៅអារ ក…
កងរាជអាវុធហត្ថខេត្តកំពង់ចាម ចាប់ខ្លួនទណ្ឌិតម្នាក់តាមដីកា ពីបទជួញដូរសារធាតុញៀន
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាធាយ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨៤’’ញ’’ព្រ.ទ/២៦ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ចេញដោយលោក ហាស់ ពុទ្ធី ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តកំពង់ចាម ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចចំការឈូក សិ្ថតក្នុងភូមិតាំងរលាង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ។ បើតាម លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថ…
