ករណីអារកសម្លាប់នារីម្នាក់ នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុជនសរសៃត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ…!

នៅថ្ងៃទី១៤ ខែឧសភា​​ ឆ្នាំ២០២៦​ វេលាម៉ោង ២១និង៣០នាទីយប់ ​ស្ថិតនៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ ៩ ភូមិ​៦​ សង្កាត់លេខ​៤​ ក្រុង​-ខេត្តព្រះសីហនុ​​ មានករណី ឃាតកម្មគិតទុកជាមុន ០១លើក បង្កឡើងដោយជនសង្ស័យ ចំនួន ០១នាក់ ភេទ ស្រី បានធ្វើសកម្មភាព យកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះ ឈ្លោះប្រកែកគ្នាបានពីរ ទៅ បីម៉ាត់ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ ទៅអារ ក…

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅវេលាម៉ោង ១៧:១០នាទី ថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមសថ្លាចំនួន ០៤កញ្ចប់, ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងចំនួន០១គ្រឿង, ដាវសាម៉ូរៃ ចំនួន ០២ដើម, កញ្ចប់ពណ៍ស (Ferrari)…

កម្លាំងជំនាញ អធិការនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ជនសង្ស័យ០៣នាក់ករណី ហិង្សាដោយចេតនានាស់ពាក្យសំដីចេញពីគ្រោះថ្នាក់ចរាចរណ៍

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់ពាក្យសំដីគ្នាផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ជនសង្ស័យ២ក្រុមមានគ្នា០៣នាក់ចិន០២នាក់-ខ្មែរ០១នាក់បានប្រើដៃ និងដំបងដេញវាយគ្នាទៅវិញទៅមក នៅតាមដងផ្លូវសារធារណ: បណ្ដាលឲ្យរបួសទាំងសងខាងស្រាល) ឃាត់ខ្លួននៅចំណុចផ្នែកសណ្ដាប់ធ្នាប់សាធារណ: នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ផ្លូវលេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៨៧ កែងផ្លូវលេខ៦១៤ ក្រុមទី៨២ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា…

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីគ្រឿងញៀនជិត ១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ០១នាក់!

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅស្រុកសំរោង ដោយចាប់ខ្លួនជនល្មើសម្នាក់ ព្រមទាំងដកហូតថ្នាំញៀនជិត១គីឡូក្រាម ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ ប្រតិបត្តិការនេះបានធ្វើឡើងដោយអនុវត្តតាមគោលការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅវេលាម៉ោង ១២៖៧នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន…

កម្លាំងជំនាញ ស្រាវជ្រាវករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀនជាង ៣គីឡូក្រាម ឃាត់ខ្លួនជនជាតិវៀតណាម ៤នាក់ ក្រុងបាវិត..!

ខេត្តស្វាយរៀង ៖ ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ…

ជន​ជាតិចិន ១៦៦នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រផល

នៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ១៦៦នាក់ ស្រី០២នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ…

កម្លាំងនគរបាល​ ​នៃស្នងកា​រ​ដ្ឋាន​នគរបាលខេត្តស្វាយរៀង ឃាត់​ខ្លួន​ជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ​ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់នៅក្នុងស្រុកចន្ទ្រា!!!

កម្លាំងនគរបាល​ ​នៃស្នងកា​រ​ដ្ឋាន​នគរបាលខេត្តស្វាយរៀង ឃាត់​ខ្លួន​ជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ​ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់នៅក្នុងស្រុកចន្ទ្រា!!! ខខេត្តស្វាយរៀង៖ ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង​​ កាល​ថ្ងៃ​ទី២៤​ ខែមេសា​ ឆ្នាំ​២០២៦​ កម្លាំងនគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ នៅគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ បាន​ឃាត់​ម៉ូតូ​ ០១គ្រឿង​ ត្រួតពិនិត្យ​ ស្រាប់​តែ​មាន​សម្ភារៈ​សង្ស័យ​កាច់ករ​ម៉ូតូ​…

[English Below] កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ជាទឹកដីដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរគ្រប់ទិសទីទូទាំងសកលលោក!សូមស្វាគមន៍ នាវាទេសចរណ៍ឈ្មោះ SEVEN SEAS NAVIGATOR សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព

ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ៤១៣នាក់ ដែលមាន ២៤សញ្ជាតិ និងនាវិកចំនួន ៣៧២នាក់ ដែលមាន ៣៩សញ្ជាតិ បានចុះពីនាវាទេសចរណ៍ SEVEN SEAS NAVIGATOR សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង១៧២.៥៣ម៉ែត្រ និងទទឹងប្រវែង២៤.៨ម៉ែត្រ ជម្រៅ៧ម៉ែត្រ និងបានចង្អុលណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ។ ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ Cambodia…

កងរាជអាវុធហត្ថ ចុះបង្ក្រាបទីតាំង KTV ក្នុងខណ្ឌសែនសុខ សង្ស័យពាក់ព័ន្ធការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ ត្រូវបានរាយការណ៍ថា នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានចុះឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែងក្នុងខណ្ឌសែនសុខ ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងពីការបង្កើនសម្ពាធលើការអនុវត្តច្បាប់ ទៅលើគ្រឹះស្ថានកម្សាន្តនានា ដែលរងការសង្ស័យថា មានការពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន។ យោងតាមប្រភពដែលដឹងពីប្រតិបត្តិការនេះ បានឱ្យដឹងថា កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌ និងអាជ្ញាធរមូលដ្ឋាន បានដឹកនាំការចុះឆ្មក់បង្ក្រាបនៅ KTV មហាមេឃ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។   ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ដែលបង្ហាញពីសកម្មភាពខុសច្បាប់ដែលអាចកើតមាននៅក្នុងទីតាំងនោះ។ ក្នុងអំឡុងពេលចុះបង្ក្រាប គេសង្កេតឃើញមានបុរស និងស្ត្រីជាច្រើននាក់ត្រូវបានឃាត់ខ្លួន…

កម្លាំងសមត្ថកិច្ចបង្ក្រា ចុះធ្វើការបមុខសញ្ញាចាស់ ពាក់ព័ន្ធករណី (គ្រឿងញៀន) ឃាត់ខ្លួន ០២នាក់ប្ដី-ប្រពន្ធ ដកហូតថ្នាំញៀនចម្រុះជាង ១០គីឡូក្រាម ឃុំសង្កែសាទប ស្រុកឱរ៉ាល់ !!!

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមបទបញ្ជារបស់ លោក ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពី លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្ដកំពង់ស្ពឺ និងការដឹកនាំកម្លាំងផ្ទាល់ពី លោក វរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង (ស្ដីទី) ផែនការងារប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្ដិការ លើករណីមុខសញ្ញាចាស់ ជាក់ស្ដែង! កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប…