កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចទូរស័ព្ទ)


នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានករណីលួចមានស្ថានទម្ងន់ទោស បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone 14 Pro Max ពណ៌ស្វាយ ពីជនរងគ្រោះឈ្មោះ ហុឹម សុខាវុធ ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ នៅចំណុចកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពីមានហេតុការណ៍ខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួនប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យខាងលើ។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័ខាងលើ មានឈ្មោះ យាន វ៉ាន់នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។ ដកហូតបានទូរស័ព្ទ ០១គ្រឿង ម៉ាក Iphone 14 Pro Max ពណ៌ស្វាយ។



បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកកដ្ឋាននគរបាលព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *