លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា !

លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា !

ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងជាលេខាធិការ ស.ម.ន ខេត្តត្បូងឃ្មុំ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក ព្រមទាំងសហការី

ចូលរួមពិធីគោរពវិញ្ញណក័្ខន្ធ និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក ស៊ុន សារុំ និងប្រគល់ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល ព្រមទាំងនាំយកបច្ច័យចូលរួមបុណ្យសព ចំនួន ៤,៣៤០,០០០ រៀល ដែលបានមកពីការគៀងគររបស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោក រុំ ដាវីត ត្រូវជាកូនបង្កើតសពលោកអនុសេនីយ៍ឯក ស៊ុន សារុំ នាយរងផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ដោយជំងឺទឹកនោមផ្អែម នៅភូមិចុងព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

Leave a Reply

Your email address will not be published. Required fields are marked *