[ភ្នំពេញ] – នៅរសៀលថ្ងៃនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានរៀបចំពិធីអបអរសាទរការបើក “ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ” ប្រចាំឆ្នាំ២០២៦ ដើម្បីជ្រើសរើសជើងឯកលើប្រភេទកីឡាជាច្រើន។ ការប្រកួតនេះមានការចូលរួមប្រកួតប្រជែងលើប្រភេទកីឡាសំខាន់ៗចំនួន ១២ រួមមាន៖ កីឡាបាល់ទាត់ បាល់ទះ និងបាល់បោះ អត្តពលកម្ម និងហែលទឹក វាយសី និងវាយកូនឃ្លីលើតុ តេក្វាន់ដូ WT, គុនល្បុក្កតា, គុនដាវ និងចំបាប់ ប៊ូល និងប៉េតង់។ កាលបរិច្ឆេទនៃព្រឹត្តិការណ៍៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែឧសភា…
