
ពលបាលត្រី ហង្ស ចាន់រដ្ឋា អត្តលេខ ៦១៨២១ មន្ដ្រី នៃនាយកដ្ឋានសុខាភិបាល ចំណុះអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តទណ្ឌកម្មខាងវិន័យ តាមរូបភាពដកហូតឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ មូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា ដោយប្រកាសលេខ ១២១៤ប្រក ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ការអនុវត្តទណ្ឌកម្មខាងវិន័យទៅលើពលបាលត្រី ហង្ស ចាន់រដ្ឋា តាមរូបភាពដកហូតឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ នេះ គឺបានកើតឡើងបន្ទាប់ពីវរសេនីយ៍ឯក ហង្ស ចាន់រដ្ឋា អត្តលេខ ៦១៨២១ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចដាក់ទណ្ឌកម្មខាងវិន័យ តាមរូបភាពបន្ថយឋានន្តរស័ក្ដិ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ដោយអនុក្រឹត្យលេខ ៦៧អនក្រ.តត ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ៕
