លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ តាមដានវឌ្ឍនភាព ប្រយុទ្ធប្រឆាំងបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams តាម Zoom នៅសាលាខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោកឧត្តមសេនីយ៍ស្នងការរង ផែនការងារអន្តោប្រវេសន៍ ផែនការងារព្រហ្មទណ្ឌ និង ផែនការងារសន្តិសុខ អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ ដេីម្បីតាមដានវឌ្ឍនភាព ការងារប្រយុទ្ធប្រឆាំងបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams តាម Zoom នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំ នៅក្រសួងមហាផ្ទៃ ៕

Leave a Reply

Your email address will not be published. Required fields are marked *