ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ចូលរួមពិធីសម្ពោធអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិទ្យាសាស្ត្រកុំព្យូទ័រ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅស្នាក់ការគណបក្សស្រុកស្វាយអន្ទរ។

បន្តចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែងឆ្នាំ២០២៥ ការផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សស្រុកស្វាយអន្ទរ។
ខេត្តព្រៃវែង ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦
