
បន្ទាយមានជ័យ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យថ្ងៃសុក្រ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមទី៤ បានដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចការងារសន្ដិសុខតាមព្រំដែន និងចុះត្រួតពិនិត្យទិសដៅអនុវត្ដការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ ជួញដូរមនុស្ស សេដ្ឋកិច្ច និងគ្រឿងញៀន ក្នុងភូមិសាស្រ្ដខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកឧត្ដមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ តំណាង លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ លោក/លោកស្រីស្នងការរង នាយ/នាយរងការិយាល័យ អធិការ/អធិការរងនគរបាលក្រុង/ស្រុក និងមន្រ្ដីជំនាញពាក់ព័ន្ធជាច្រើនរូប៕
