ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកព្រៃនប់ តាមកម្មវិធី 7 Drug.!

ស្រុកព្រៃនប់៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០ និង៣០នាទីព្រឹក ដោយទទួលបានព័ត៍មានតាមកម្មវិធី No Drug រាយការណ៍ពីសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅឃុំសាមគ្គី ។

ក្រោយពីទទួលបានព័ត៍មាននេះ ដោយមានការដឹកនាំចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញប្រឆាំងគ្រឿងញៀនចុះបង្រ្កាបនៅចំណុចទីតាំងផ្ទះមួយកន្លែង ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដៀន ឌីម ហៅ ញ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២២ កញ្ចប់ និងទូរស័ព្ទចំនួន០១ គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការសាកសួរនិងបន្តនិតិវីធីច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *