លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត!!! បន្ទាយមានជ័យ៖នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការរង លោកវរសេនីយ៍ទោ អធិការ លោក លោកស្រី អធិការរង នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ ។ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានមានមតិស្វាគមន៍ សំណេះសំណាល និងជម្រុញដល់គ្រប់ថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតទាំងអស់ត្រូវពង្រឹងរបៀបរបបការងារ, និង​សាមគ្គីភាព​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ​,ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ​ ជាពិសេស​បទ​ល្មើស​ស្គេមអនឡាញ៕

បន្ទាយមានជ័យ៖នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការរង លោកវរសេនីយ៍ទោ អធិការ លោក លោកស្រី អធិការរង នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ ។

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានមានមតិស្វាគមន៍ សំណេះសំណាល និងជម្រុញដល់គ្រប់ថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតទាំងអស់ត្រូវពង្រឹងរបៀបរបបការងារ, និង​សាមគ្គីភាព​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ​,ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ​ ជាពិសេស​បទ​ល្មើស​ស្គេមអនឡាញ៕

Leave a Reply

Your email address will not be published. Required fields are marked *