កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវបង្ក្រាបករណីកំហែងយក (កាប់ប្លន់យកម៉ូតូ) ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ ៩នាក់
កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវបង្ក្រាបករណីកំហែងយក (កាប់ប្លន់យកម៉ូតូ) ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ៩នាក់ រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក…
បទបង្ហាញស្តីពីច្បាប់របបសារព័ត៌មាន និងគោលការណ៍ព័ត៌មានវិជ្ជាជីវៈ (ភ្នំពេញ)៖
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក គិន វិបុល បានធ្វើបទបង្ហាញស្តីពី «ច្បាប់ស្តីពីរបបសារព័ត៌មាន» ដោយផ្តោតសំខាន់លើបញ្ហាព័ត៌មានក្លែងក្លាយ និងគោលការណ៍មូលដ្ឋាននៃព័ត៌មានវិជ្ជាជីវៈ។ ក្នុងបទបង្ហាញ លោកបានបញ្ជាក់ថា ព័ត៌មាន គឺជា ទិន្នន័យ ឬសេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍ ឬបញ្ហាណាមួយ ដែលកើតឡើង ហើយត្រូវបានប្រមូល ស្រាវជ្រាវ កែសម្រួល និងផ្សព្វផ្សាយទៅកាន់សាធារណជន ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង យល់ និងអាចសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។ ១. និយមន័យសាមញ្ញ ព័ត៌មាន គឺជាអ្វីដែលថ្មី មានសារៈសំខាន់…
អ្នកសារព័ត៍មានពីនាក់ត្រូវបានតុលាកាខេត្តសៀមរាបកាត់ទោសឲជាប់ពន្ធនាគារ១៤ឆ្នាំ..
អ្នកសារព័ត៌មានពីរនាក់ គឺលោកផន សុភាព មកពីសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោកភាព ភារ៉ា នៃសារព័ត៌មាន TSP68 TV Online ត្រូវបានតុលាការខេត្តសៀមរាប កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់១៤ឆ្នាំ។ មេធាវីរបស់ពួកគេបានឱ្យដឹងថា អ្នកទាំងពីរត្រូវបានកាត់ទោសកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ហើយសាលក្រមក៏ត្រូវបានប្រកាសនៅថ្ងៃដដែល។ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អ្នកសារព័ត៌មានទាំងពីរបានធ្វើដំណើរទៅតំបន់ព្រំដែន ដើម្បីរាយការណ៍អំពីស្ថានភាពនៅទីនោះ និងបាននាំយកជំនួយមនុស្សធម៌ទៅឱ្យទាហាន ដែលឈរជើងតាមបណ្តោយព្រំដែន។ ក្នុងអំឡុងពេលនោះ ពួកគេបានបង្ហោះរូបភាពថតនៅប្រាសាទតាក្របី ដែលជាប់គ្រាប់មីននៅផ្ទៃខាងក្រោយ។ រូបភាពនោះបន្ទាប់មកត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ។ នៅថ្ងៃទី១០…
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកជាំក្សាន្ដ!
រដ្ឋបាលស្រុកជាំក្សាន្ដ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកជាំក្សាន្ដ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការសាលាស្រុក និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាស្រុកជាំក្សាន្ដ។ គួរបញ្ជាក់ជូនថាលោក ថោង គឹមថេង ត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុកជាំក្សាន្ដ ជាផ្លូវការដើម្បីចូលរួមចំណែកពង្រឹងការងារដឹកនាំ និងជម្រុញការអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែមានការរីកចម្រើនថែមទៀត។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកជាំក្សាន្
រដ្ឋបាលស្រុកជាំក្សាន្ដ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកជាំក្សាន្ដ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការសាលាស្រុក និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាស្រុកជាំក្សាន្ដ។ ឥត គួរបញ្ជាក់ជូនថាលោក ថោង គឹមថេង ត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុកជាំក្សាន្ដ ជាផ្លូវការដើម្បីចូលរួមចំណែកពង្រឹងការងារដឹកនាំ និងជម្រុញការអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែមានការរីកចម្រើនថែមទៀត។ ២០ កុម្ភ ២០២៦
មនុស្ស០៣នាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់អគ្គិភ័យឆាបឆេះផ្ទះលក់នំខេកមួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៧៧៧ ក្នុងសង្កាត់ឬស្សីកែវ កាលពីយប់មិញ
មនុស្ស០៣នាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់អគ្គិភ័យឆាបឆេះផ្ទះលក់នំខេកមួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៧៧៧ ក្នុងសង្កាត់ឬស្សីកែវ កាលពីយប់មិញ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងព័តមានបឋមថា គិតត្រឹមម៉ោងវេលា២៤:០០នាទីយប់ មានអ្នករងរបួសដែលបានបញ្ជូនទៅកាន់មន្ទីរពេទ្រចំនួន០៧នាក់។ តាមព័ត៌មានបឋមពីមន្ត្រីជំនាញបញ្ជាក់ថាមានអ្នកស្លាប់ចំនួន០៣នាក់ នៅក្នុងគ្រោះថ្នាក់អគ្គិភ័យឆាបឆេះផ្ទះលក់នំខេកមួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៧៧៧ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង ២២:៣០ នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕ ប្រភព និងរូបភាព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះត្រួតពិនិត្យគោលដៅអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរនៅលើដងផ្លូវ
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះត្រួតពិនិត្យគោលដៅអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរនៅលើដងផ្លូវ សៀមរាប ៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចុះត្រួតពិនិត្យគោលដៅអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក…
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ តាមដានវឌ្ឍនភាព ប្រយុទ្ធប្រឆាំងបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams តាម Zoom នៅសាលាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោកឧត្តមសេនីយ៍ស្នងការរង ផែនការងារអន្តោប្រវេសន៍ ផែនការងារព្រហ្មទណ្ឌ និង ផែនការងារសន្តិសុខ អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ ដេីម្បីតាមដានវឌ្ឍនភាព ការងារប្រយុទ្ធប្រឆាំងបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams តាម Zoom នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត…
ក្រោមស្មារតីយោគយល់ និងការសម្របសម្រួលពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មានពីររូប លោក ព្រុំ សុផៃ និងលោក ស៊ាង ប៊ុនសុង ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ក្រោមស្មារតីយោគយល់ និងការសម្របសម្រួលពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មានពីររូប លោក ព្រុំ សុផៃ និងលោក ស៊ាង ប៊ុនសុង ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ លោកទាំងពីរបានសម្តែងនូវការសោកស្តាយ និងបានគោរពស្នើសុំការខន្តីអភ័យទោសជាសាធារណៈជូនចំពោះ លោក ភួង ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី និងលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ដើម្បីបញ្ចប់នូវរាល់ការយល់ច្រឡំ និងកំហុសអចេតនានា៕
