ជន​ជាតិចិន ១៥៦នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា!!!

នៅថ្ងៃទី៣០ ខែមេសា ឈានចូលថ្ងៃទី១ ខែ ឧសភាឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ១៥៦នាក់ ស្រី១៣នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។…

English Below] កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ជាទឹកដីដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរគ្រប់ទិសទីទូទាំងសកលលោក!សូមស្វាគមន៍ នាវាទេសចរណ៍ឈ្មោះ SEVEN SEAS NAVIGATOR សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព

ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ៤១៣នាក់ ដែលមាន ២៤សញ្ជាតិ និងនាវិកចំនួន ៣៧២នាក់ ដែលមាន ៣៩សញ្ជាតិ បានចុះពីនាវាទេសចរណ៍ SEVEN SEAS NAVIGATOR សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង១៧២.៥៣ម៉ែត្រ និងទទឹងប្រវែង២៤.៨ម៉ែត្រ ជម្រៅ៧ម៉ែត្រ និងបានចង្អុលណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអាណាព្យាបាល យកចិត្តទុកដាក់ជាអាទិភាពលើការអប់រំកូនចៅ ចាប់ពីថ្នាក់កុមារតូច!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានព្រៃវែង បានទទូចនិងអំពាវនាវដល់អាណាព្យាបាលគ្រប់រូប ដែលមានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសដើម្បីប្រែក្លាយពួកគេ ឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា…

មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានជូនដល់អ្នកសារព័ត៌មានក្នុងខេត្ត

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសលេខ ០៨៥ ប្រក.ព.ម ស្តីពីការដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងប្រកាសលេខ ២៩៤ ប្រក.ព.ម ស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជូនដល់អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ដែលសិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប ឯកឧត្តម ឡុក ឡងឌី សមាជិកក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងឧត្តមសេនីយ៍ ស ថេត ស្រាវជ្រាវឱហ្មត់ចត់បំផុត រកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ បុកមនុស្សស្លាប់ ៦នាក់ នៅស្រុកមោងឬស្សី.. 

(ភ្នំពេញ)៖ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត!!! បន្ទាយមានជ័យ៖នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការរង លោកវរសេនីយ៍ទោ អធិការ លោក លោកស្រី អធិការរង នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ ។ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានមានមតិស្វាគមន៍ សំណេះសំណាល និងជម្រុញដល់គ្រប់ថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតទាំងអស់ត្រូវពង្រឹងរបៀបរបបការងារ, និង​សាមគ្គីភាព​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ​,ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ​ ជាពិសេស​បទ​ល្មើស​ស្គេមអនឡាញ៕

បន្ទាយមានជ័យ៖នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការរង លោកវរសេនីយ៍ទោ អធិការ លោក លោកស្រី អធិការរង នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ ។ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានមានមតិស្វាគមន៍ សំណេះសំណាល…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង!

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ…

គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការ ជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ គ.ជ.ព បានចុះតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងជំរុញការអនុវត្តយុទ្ធនាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល

នាថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការនៃគ.ជ.ព. និង ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការនៃគ.ជ.ព ព្រមទាំងលោកជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការនៃគ.ជ.ព. ដោយមានការចូលរួមពីឯកឧត្ដម អ៉ិន វ៉ានវិបុល អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម មាស សុភក្កិ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងជាសមាជិកនៃគ.ជ.ព ព្រមទាំងក្រុមការងារនៃគ.ជ.ព បានចុះតាមដាន…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញ និងលើកទឹកចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បន្តបេសកកម្មមនុស្សធម៌ឱ្យកាន់តែសកម្ម

នៅពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំ និងសាធារណជន ទទួលស្គាល់ថាជាស្ថាប័នឈានមុខមួយ ទាំងផ្នែករចនាសម្ព័ន្ធ ថវិកាទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធ ផែនការ និងសកម្មភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបន្តជំរុញនិងលើកទឹកចិត្តឱ្យស្ថាប័នមួយនេះ ខិតខំបំពេញបេសកកម្មមនុស្សធម៌ ឱ្យបានសកម្ម និងចំគោលដៅ ដើម្បីរួមចំណែកសម្រេចទិសដៅរួមរបស់កាកបាទក្រហមកម្ពុជា ឆ្លើយតបតម្រូវការចាំបាច់របស់ជនរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវ ក្នុងពិធីសម្ពោធអគារសិក្សា ២ខ្នង មាន ៨កន្លែង និងកន្លែងលាងដៃ ១០កន្លែង នៅមត្តេយ្យសិក្សាពោធិ៍ជ្រៃ…

ពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦

មន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្ដរមានជ័យ បានរៀបចំពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៥-២០២៦  ក្រោមអធិបតីភាពលោក ម៉េត មាសភក្តី អភិបាលរងខេត្ត តំណាង ឯកឧត្ដម មាន ចាន់យ៉ាដាអភុបាលខេត្តឧត្ដរមានជ័យ  ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅបរិវេណទីលានបាល់ទាត់ វិទ្យាល័យសំរោង ដោយមានសមាសភាពចូលរួមយ៉ាងច្រើនកុះករផងដែរ នារសៀលថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦នេះ។ បើតាមរបាយការណ៍ លោកបុិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានលើកឡើងការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៦នេះគឺមាន០៤វិញ្ញាសា រួមមាន ១.បាល់ទាត់ (បុរស-នារី) ២.បាល់ទះ (បុរស-នារី) ៣.អត្តពលកម្ម (បុរស-នារី)…