សា-ហាវ-ណាស់! ករណីក្មេងទំនើងមានគ្នា២១នាក់ ជិះម៉ូតូ៩គ្រឿង មកកា-ប់ជនរងគ្រោះដល់ក្នុងផ្ទះ តែសំណាងរត់គេចខ្លួនទាន់…

សា-ហាវ-ណាស់! ករណីក្មេងទំនើងមានគ្នា២១នាក់ ជិះម៉ូតូ៩គ្រឿង មកកា-ប់ជនរងគ្រោះដល់ក្នុងផ្ទះ តែសំណាងរត់គេចខ្លួនទាន់…

ក្រុមក្មេងទំនើង ២១នាក់ ស្គាល់អត្តសញ្ញាន០៧នាក់ ឃាត់ខ្លួន០២នាក់ ករណីហិ-ង្សាដោយចេតនា ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១៤និង២០នាទី ថ្ងៃទី១១ខែមីនាឆ្នាំ២០២៦ នៅចំណុចភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ក្រុមក្មេងទំនើងទាំង២និងបក្ខពួកមានគ្នាប្រហែល២១នាក់មានម៉ូតូចំនួន០៩គ្រឿង បានចុះ ពីលើម៉ូតូស្ទុះ មកកា-ប់ ជនរងគ្រោះតែបានប្អូនរបស់ជនរងគ្រោះនៅខាងមុខផ្ទះ ឃើញទាន់ ក៏ស្រែកប្រាប់ថា”ពួកវាមកទៀតហើយ..ពេលនោះជនរងគ្រោះបានដឹងខ្លួនទាន់ ក៏ស្ទុះងើបមកបិទទ្វារ ធ្វើអោយក្រុមក្មេងទំនើងខឹងធ្វើអីមិនបាន ក៏យកដុំថ្មគប់បំបែ.កកញ្ចក់ទ្វាផ្ទះនិងបង្អួចរបស់ជនរងគ្រោះ។ ជនរងគ្រោះមានឈ្មោះ ទ្រី គីមហេង អាយុ១៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ ។

ចំនែកក្មេងទំនើង០២នាក់ដែលឃាត់ខ្លួនមាន: ១-ឈ្មោះ ជា សូយស៊ីន អាយុ១៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល , ២- ឈ្មោះ គ្រុយ ជាវ៉ាន់ ហៅហេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មាន ទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ រីឯក្មេងទំនើង០៧នាក់បានដែលស្គាល់អត្តសញ្ញាន ហើយរត់គេចជាបុរសទាំងអស់ មានអាយុចន្លោះពី១៤ទៅ១៦ឆ្នាំ ខ្លះជាសិស្ស សាលា ខ្លះគ្មានមុខរបរពឹតប្រាកដ។

Leave a Reply

Your email address will not be published. Required fields are marked *