សំណួរ៖ តើបច្ចុប្បន្នមានប្រជាពលរដ្ឋ និងសិស្ស-និស្សិតកម្ពុជាប៉ុន្មាននាក់កំពុងស្នាក់នៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយស្ថានភាពសុវត្ថិភាពរបស់ពួកគេនៅពេលនេះយ៉ាងណាហើយ?
ចម្លើយ៖ តាមព័ត៌មានដែលទទួលបានក្នុងពេលថ្មីៗនេះ មានប្រជាពលរដ្ឋកម្ពុជា រួមទាំងសិស្ស-និស្សិត សរុបចំនួន ៥៩៥ នាក់ កំពុងស្នាក់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់មជ្ឈិមបូព៌ា។ បច្ចុប្បន្ន ពួកគេបានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពល្អទាំងអស់គ្នា។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអំពាវនាវឱ្យពួកគេបន្តគោរពតាមការណែនាំរបស់អាជ្ញាធរប្រទេសម្ចាស់ផ្ទះអំពីវិធានការការពារសុវត្ថិភាពផ្ទាល់ខ្លួន និងរក្សាការប្រុងប្រយ័ត្នជានិច្ច។ ក្នុងករណីដែលត្រូវការជំនួយផ្នែកកុងស៊ុល ឬព័ត៌មានបន្ថែម ពួកគេអាចទាក់ទងទៅកាន់ក្រសួងការបរទេស ឬស្ថានទូតកម្ពុជាដែលនៅជិតបំផុត ដើម្បីទទួលបានការជួយគាំទ្រយ៉ាងទាន់ពេលវេលា។

Q: How many Cambodian citizens and students are currently staying in the Middle East, and what is their current safety situation?
A: According to information received recently, a total of 595 Cambodian citizens, including students, are currently staying in various countries throughout the Middle East. At present, they are maintaining constant vigilance and are safe. The Ministry of Foreign Affairs and International Cooperation has also appealed to them to continue following the instructions of the relevant authorities of the host countries regarding personal safety measures and to remain constantly vigilant. In cases where consular assistance or further information is needed, they may contact the Ministry of Foreign Affairs or the nearest Cambodian embassy to receive timely support.
ប្រភពៈ Cambodia PR Team
ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦
