
បន្ទាយមានជ័យ ៖ នៅសាលប្រជុំ(ខ) នៃស្នងការដ្ឋាននគរបាលខេត្ត ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និងលោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតចំនួន១២នាក់ ទើបតែបញ្ចប់ការសិក្សាបរិញ្ញាបត្រនៅសាលាបបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។

ក្នុងពិធីនេះផងដែរ លោកឧត្ដមសេនីយ៍ត្រីស្នងការ បានកោតសរសើរដល់ប្អូនៗជានិស្សិតទាំង២ភេទដែលបានខំប្រឹងប្រែងសិក្សារៀនសូត្ររហូតបានបញ្ចប់វគ្គសិក្សាដោយជោគជ័យក្នុងនោះផងដែរលោក ឧត្ដមសេនីយ៍ត្រី ស្នងការបានណែនាំដល់លោកស្នងការរងផែនការងារធនធានមនុស្សនិងលោកនាយការិយាល័យបុគ្គលិកត្រូវបែងចែកតួនាទីភារកិច្ចដល់ប្អូនៗជានិស្សិតទាំងអស់ទៅតាមមុខវិជ្ជានិងជំនាញដែលបានសិក្សានៅសាលាកន្លងមក។
ជាចុងក្រោយ លោកឧត្ដមសេនីយ៍ត្រី ស្នងការបានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ពេលចូលបម្រើការងារទៅតាមមុខជំនាញរបស់ខ្លួននិងគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិអោយបានល្អ៕
