នៅវេលាម៉ោង ១៧:១០នាទី ថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមសថ្លាចំនួន ០៤កញ្ចប់, ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងចំនួន០១គ្រឿង, ដាវសាម៉ូរៃ ចំនួន ០២ដើម, កញ្ចប់ពណ៍ស (Ferrari)…
កម្លាំងជំនាញ អធិការនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ជនសង្ស័យ០៣នាក់ករណី ហិង្សាដោយចេតនានាស់ពាក្យសំដីចេញពីគ្រោះថ្នាក់ចរាចរណ៍
នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់ពាក្យសំដីគ្នាផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ជនសង្ស័យ២ក្រុមមានគ្នា០៣នាក់ចិន០២នាក់-ខ្មែរ០១នាក់បានប្រើដៃ និងដំបងដេញវាយគ្នាទៅវិញទៅមក នៅតាមដងផ្លូវសារធារណ: បណ្ដាលឲ្យរបួសទាំងសងខាងស្រាល) ឃាត់ខ្លួននៅចំណុចផ្នែកសណ្ដាប់ធ្នាប់សាធារណ: នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ផ្លូវលេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៨៧ កែងផ្លូវលេខ៦១៤ ក្រុមទី៨២ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា…
កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីគ្រឿងញៀនជិត ១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ០១នាក់!
កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅស្រុកសំរោង ដោយចាប់ខ្លួនជនល្មើសម្នាក់ ព្រមទាំងដកហូតថ្នាំញៀនជិត១គីឡូក្រាម ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ ប្រតិបត្តិការនេះបានធ្វើឡើងដោយអនុវត្តតាមគោលការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅវេលាម៉ោង ១២៖៧នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន…
កម្លាំងជំនាញ ស្រាវជ្រាវករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀនជាង ៣គីឡូក្រាម ឃាត់ខ្លួនជនជាតិវៀតណាម ៤នាក់ ក្រុងបាវិត..!
ខេត្តស្វាយរៀង ៖ ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ…
ក្រសួងការបរទេសកម្ពុជាធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិក្រោយពីថៃបញ្ចប់ជាឯកតោភាគីពីMOU-2001
នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងការបញ្ចប់ជាឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ទា ក់ទងនឹងតំបន់ដែនសមុទ្រទាមទារត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU-2001) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០១។ លោកជំទាវរដ្ឋមន្ត្រីស្តីទី ក៏បានធ្វើបច្ចុប្បន្នភាពជូនអង្គទូតអំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។
ក្រសួងព័ត៌មាន | សេចក្តីជូនដំណឹងស្តីពីការរៀបចំ «កម្មវិធីរត់ដើម្បីមនុស្សធម៌ (Run for Charity)»
ក្រសួងព័ត៌មាន សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ជ្រាបថា ក្រសួង និងស្ថាប័នសារព័ត៌មាន ASEAN Top ដោយមានការចូលរួមគាំទ្រពីវិស័យឯកជន នឹងសហការរៀបចំកម្មវិធីរត់ដើម្បីមនុស្សធម៌ លើកទី២ ក្រោមប្រធានបទ៖ «ដើម្បីកុមារ ដើម្បីអនាគតយើង» នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥:០០នាទីព្រឹក នៅក្នុងបរិវេណ សួនអេកូផាក (Eco Park) នៃបុរី ប៉េង ហួត បឹងស្នោ។ កម្មវិធីរត់នៅឆ្នាំនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីអបអរទិវាកុមារអន្តរជាតិ និងដើម្បីចូលរួមប្រមូលថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផា…
ជនជាតិចិន ១៦៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រផល
នៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៦៦នាក់ ស្រី០២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ…
កងទ័ពជើងគោកឥណ្ឌា បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពæកម្ពុជា
(ភ្នំពេញ)៖ កងទ័ពជើងគោកឥណ្ឌា បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ចំនួន ១២០ នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ។ សមយុទ្ធនេះនឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន…
ការបើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦
[ភ្នំពេញ] – នៅរសៀលថ្ងៃនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានរៀបចំពិធីអបអរសាទរការបើក “ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ” ប្រចាំឆ្នាំ២០២៦ ដើម្បីជ្រើសរើសជើងឯកលើប្រភេទកីឡាជាច្រើន។ ការប្រកួតនេះមានការចូលរួមប្រកួតប្រជែងលើប្រភេទកីឡាសំខាន់ៗចំនួន ១២ រួមមាន៖ កីឡាបាល់ទាត់ បាល់ទះ និងបាល់បោះ អត្តពលកម្ម និងហែលទឹក វាយសី និងវាយកូនឃ្លីលើតុ តេក្វាន់ដូ WT, គុនល្បុក្កតា, គុនដាវ និងចំបាប់ ប៊ូល និងប៉េតង់។ កាលបរិច្ឆេទនៃព្រឹត្តិការណ៍៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែឧសភា…
ដកហូតឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌប៉ូលិស បន្ទាប់បន្ថយស័ក្ដិ៥ ឱ្យមកនៅត្រឹមពលបាលត្រី..!
ពលបាលត្រី ហង្ស ចាន់រដ្ឋា អត្តលេខ ៦១៨២១ មន្ដ្រី នៃនាយកដ្ឋានសុខាភិបាល ចំណុះអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តទណ្ឌកម្មខាងវិន័យ តាមរូបភាពដកហូតឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ មូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា ដោយប្រកាសលេខ ១២១៤ប្រក ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ការអនុវត្តទណ្ឌកម្មខាងវិន័យទៅលើពលបាលត្រី ហង្ស ចាន់រដ្ឋា តាមរូបភាពដកហូតឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ នេះ គឺបានកើតឡើងបន្ទាប់ពីវរសេនីយ៍ឯក ហង្ស ចាន់រដ្ឋា អត្តលេខ…
